ជនសង្ស័យខាងលើឈ្មោះយឺន មាន អាយុ២៧ឆ្នាំ ជាជាងធ្វើពិដានផ្ទះ មានទីលំនៅផ្ទះជួលផ្លូវលំ ក្នុងភូមិក្តីតាកុយ សង្កាត់វាយស្បូវ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះជាមិត្តភក្តិឈ្មោះជឿន សារុំ ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងធ្វើពិដានដូចគ្នា ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
លោកអធិការរងឱ្យដឹងថា ដំណើរដើមចមនៃរឿងហេតុខាងលើ គឺនៅវេលាយប់ម៉ោង១១យប់ថ្ងៃទី២ ឧសភា ឆ្នាំ២០១៦ ជនសង្ស័យ បានទូរស័ព្ទទៅរកជនរងគ្រោះ ជាមិត្តភក្តិបបួលគ្នាមកសេពគ្រឿងញៀននៅក្នុងព្រៃជ្រៅ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ដោយពេលនេះ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌.ស គ្មានស្លាកលេខ ទៅយកជនជនសង្ស័យនៅផ្ទះ ដើម្បីមកសេពគ្រឿងញៀននៅចំណុចដែលណាត់គ្នា ។
រហូតរំលងអធ្រាត្រ ជនសង្ស័យក៏យកខ្សែលួសរឹងមួយខ្សែធ្វើសកម្មភាពរឹត.ក សម្លាប់ជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងព្រៃតែម្តង រួចហើយជិះយកម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃកើតហេតុ ។ រហូតមកទល់យប់ថ្ងៃទី០៩ ឧសភា ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាននៅខេត្តកំពង់ចាមតែម្តង ។
គួររំលឹកថា សពជនរងគ្រោះត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាព្រឹកថ្ងៃទី០៨ ឧសភា កន្លងមក ស្ថិតនៅចំណុចព្រៃជ្រៅមួយ ស្ថិតតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់ពីអ្នកស្រុកក្បែរនោះយកភ្លើងដុតកម្ទេចព្រៃចាស់ៗចោល ។ ពេលកំពុងដុតនោះ ភ្លើងបានឆាបឆេះខ្លួនប្រាណអស់ទៅហើយ ទើបអ្នកដែលដុតដឹងថា មានមនុស្សដេកស្លាប់ ។
ក្រោយការប្រទះឃើញ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្រ ដោយមានភស្តុតាងមួយចំនួន សង្ស័យទាក់ទឹននឹងករណីឃាតកម្ម ក៏បើកការស្រាវជ្រាវតាមដាន រហូតឈានដល់ការចាប់ខ្លួនឃាតករបានតែម្តងទៅ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា សាកសពដែលស្អុយ រលួយ សល់តែលលាដ៍ក្បាល ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកការស្រាវជ្រាវ រហូតឈានទៅដល់ការវែកមុខ ជនសង្ស័យបានហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់ នគរបាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ យឺន មាន អាយុ២៧ឆ្នាំ មុខរបរជាងពិដានផ្ទះ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
នគរបាលបានបញ្ជាក់ថា «ការសម្លាប់នេះជាករណីប្លន់ដើម្បីយកទ្រព្យសម្បត្តិ ចំណែកទ្រព្យដែលបាត់បង់រួមមាន ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌ ទឹកប្រាក់ សេរី២០១៦ គ្មានស្លាកលេខ ទូរស័ព្ទ១គ្រឿង ម៉ាកiPhone»។
របាយការណ៍ដ៏ដែលបានបញ្ជាក់ថា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១៖០០ព្រឹក មានឈ្មោះ ពេជ្រ រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ បានមកពិនិត្យលើវត្ថុតាងដែលបន្សល់ទុកនៅលើសាកសព រួចក៏អះអាងថា វត្ថុតាងដែលរកឃើញនេះ គឺពិតជារបស់ជនរងគ្រោះឈ្មោះ ជឿន សារុំ (ត្រូវជាប្អូនជីដូនមួយ) ដែលបានបាត់ខ្លួនចេញពីផ្ទះនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៧៖០០នាទី ដោយជនរងគ្រោះយកម៉ូតូ១គ្រឿង Zoomer-X ទៅឌុបឈ្មោះ យឺន មាន (ជាអ្នកនៅស្រុកជាមួយគ្នា) លុះមកដល់ម៉ោង២០៖២៥នាទី កំលាំងនគរបាលខណ្ឌមានជ័យសហការជាមួយកំលាំងប៉ុស្តិ៍បារាយណ៍ និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះឃាត់ជនសង្ស័យឈ្មោះ យឺន មាន កំពុងលាក់ខ្លួននៅផ្ទះភូមិខ្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យកមកធ្វើការសាកសួរ ទើបជនសង្ស័យឈ្មោះ យឺន មាន បានឆ្លើយសារភាពថារូបគេ និងបក្ខពួកឈ្មោះ សឹង្ហ, ឈ្មោះ វីរៈ (កំពុងគេចខ្លួន) បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ជឿន សារុំ យកទ្រព្យសម្បត្តិកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង២០៖០០នាទី នៅចំណុចវាលបឹងចារ៉ាច ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ប្រាកដមែន។
បច្ចប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លូនទៅតុលាចាត់ការតាមនីតិវិធី៕