បាត់ដំបង៖ បុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន
ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង
នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត
និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ
កូនឈឺផងនោះ។
បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា
ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ
រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង
បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ
បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។
បើតាមអ្នកភូមិបានបញ្ជាក់ថា
លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ
ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ
តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន
មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕
ប្រភព ៖
ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា កាលពីដើមខែនេះ បុរសជាគ្រូពេទ្យម្នាក់ ត្រូវបានប្អូនថ្លៃប្រទះ ឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក
ដោយពុំដឹងមូលហេតុ នៅម៉ោងប្រមាណ ៧៖២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦
ស្ថិតនៅផ្ទះឈ្មោះ ហ៊ុយ ពៅ ក្នុងភូមិ៣ ឃុំព្រែកខ្សាយខ។
យ៉ាងណាក៏ដោយ
ពុំមានសាក្សីណាម្នាក់ អាចបញ្ជាក់អំពីមូលហេតុ នៃការធ្វើអត្តឃាត
ដោយចងករបស់លោក សែន សុធាវី ដែលជាគ្រួពេទ្យ វ័យ៥២ឆ្នាំនេះ បាននៅឡើយទេ។
ប៉ុន្តែនៅមុនពេលកើតហេតុ
ជនរងគ្រោះ បានដើរមកពីហាត់ប្រាណ រួចក៏ចូលទៅក្នុងផ្ទះរបស់ប្អូនថ្លៃ ឈ្មោះ
ហ៊ុយ ពៅ ភេទស្រី អាយុ៤២ឆ្នាំ ដើម្បីសុំចូលបន្ទប់ទឹក ដោយបាត់យូ
ខាងសាច់ញាតិក៏ បានបើកទ្វារបន្ទប់ទឹក មើលហើយក៏ឃើញជនរងគ្រោះ
ចងកសម្លាប់ខ្លួនតែម្តង៕
តូចចិត្តខ្លួនក្រ គ្មានលុយមើលជម្ងឺកូន និងបំពេញតម្រូវការ ជីវភាពគ្រួសារ បុរសម្នាក់ បានសម្រេចចិត្ត ចងក បញ្ចប់ជីវិត នៅលើមែកឈើ
Unknown