ខេត្តព្រៃវែង ៖
ស្ត្រីម្នាក់សម្រេចចិត្តចង.ក
ធ្វើអត្តឃាតខ្លួនឯងស្លាប់ចោលកូនៗ និងម្តាយចាស់
ដោយសារតែទាស់ ពាក្យសម្តីជាមួយម្តាយបន្តិចបន្តួចប៉ុណ្ណោះ
ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល
កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី ១៣ ឧសភា ២០១៦ នេះ
ស្ថិតនៅភូមិប្រហ៊ារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ស្ត្រី
ដែលស្លាប់ខាងលើឈ្មោះសុខ ហេង អាយុ៥២ឆ្នាំ
មានកូន២នាក់ទៅធ្វើការនៅប្រទេសថៃ
សព្វថ្ងៃរស់នៅជាមួយម្តាយចាស់ឈ្មោះយាយ ហ៊ី អាយុ៧៨ឆ្នាំ ។
ប្រភពឱ្យដឹងថា
ស្ត្រីរងគ្រោះយកខ្សែនីឡុងពណ៌ខ្មៅប៉ុនចង្កឹះចង.កទាក់ទៅ
នឹងរនងផ្ទះ ដោយប្រហែលស្លាប់ តាំងពីពាក់កណ្តាលយប់មកម្ល៉េះ
ប៉ុន្តែគ្មានអ្នកណាដឹងទេ រហូតទាល់តែព្រឹកឡើង
ទើបម្តាយភ្ញាក់ពីដំណេកឃើញក៏ផ្អើលឆោឡោប្រាប់ដល់សមត្ថកិច្ច
ឱ្យចុះទៅពិនិត្យ ។
ចំពោះមូលហេតុដែលធ្វើឱ្យស្ត្រី
រូបនេះដាច់ចិត្តធ្វើអត្តឃាតខ្លួននេះ
ត្រូវលោកយាយជាម្តាយអះអាងថា ដោយសារតែទាស់
ពាក្យសម្តីបន្តិចបន្តួចជាមួយគាត់ គឺនៅល្ងាចមុនពេលស្លាប់
នៅសុខៗកូនស្រីគាត់ មកទាមទារឱ្យគាត់ជាម្តាយ
ចែកកេរមរតកឱ្យខ្លួន តែគាត់មិនព្រមចែកឱ្យដោយនិយាយថា
អញមានកូនតែមួយចាំបាច់ចែកកេរធ្វើអី ចាំដល់ពេលអញស្លាប់
ឯងយកទៅ គ្មានអ្នកណាមកដណ្តើមទេ ។
លោកបន្តថា
ក្រោយពីទាស់សំដីគ្នាជាមួយគាត់ហើយ
ស្ត្រីរងគ្រោះក៏ពុំមានអាការៈអ្វីខុសប្លែកទេ
គឺនៅធម្មតាទាំងអស់ ស្រាប់តែព្រឹកឡើងឃើញចង.កស្លាប់បាត់ទៅហើយ ។
ប្រភព ៖
កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ស្រដៀងគ្នានិងករណីយខាងលើនេះដែរ ក្មេងស្រីវ័យ អាយុ១៧ឆ្នាំម្នាក់ មានបញ្ហាក្នុងក្រុមគ្រួសារ គិតខ្លី ដោយយកក្រមា ចង.ក ភ្ជាប់
ទៅនឹងធ្នឹមផ្ទះ បញ្ចប់ជីវិត កាលពីវេលា ម៉ោង៥ ទៀបភ្លឺថ្ងៃទី
២២ កុម្ភៈ ២០១៦ ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប
ក្រុងសៀមរាប ។
មន្ត្រីកងរាជអាវុធហត្ថ ក្រុងសៀមរាប
បានឱ្យដឹងថា នារីវ័យក្មេង ដែលចង.ក
ធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ឆៃ លក្ខណា អាយុ១៧ឆ្នាំ មានទីលំនៅ
កន្លែងកើតហេតុខាងលើ ធ្វើអត្តឃាតដោយ យកក្រមាចង.ក
ភ្ជាប់ទៅនឹងធ្នឹមផ្ទះ កម្ពស់១,៩៤ ម៉ែត្រ មូលហេតុបណ្តាលមកពី
មានបញ្ហាក្នុងក្រុមគ្រួសារ ឈានទៅចង.ក សម្លាប់ខ្លួនឯងតែម្តង
។
ប្រភពបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ច ចុះពិនិត្យ
និងធ្វើកោសល្យវិច័យ ទៅលើដងខ្លួន សពរួចមក
បានសន្និដ្ឋានថា នារីរងគ្រោះ ពិតជាចង.កសម្លាប់ខ្លួនឯង
ប្រាកដមែន មិនពាក់ព័ន្ទ រឿងឃាតកម្ម នោះឡើយ
រួចក៏ប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យ តាមប្រពៃណី ៕