ទំនង​ជា​មេ​បាប្រកាន់ ថ្ងៃចូលរោងការ ខ្មោចចូលខាងស្រី​ (មានវីដេអូ)

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅ ស្វាយស៊ីសុផុន ទឹកដី​ខេត្ត​បន្ទាយមានជ័យ ដោយ ថ្ងៃ​រោងការ កូនក្រមុំ ត្រូវបាន​ខ្មោច​ចូលសន្ធិត ​។​
យោងតាម គណនីហ្វេសប៊ុករបស់ ឈ្មោះ Saolinh Camera បានបង្ហោះ​នៅមុននេះបន្តិច​ឲ្យ​ដឹងថា «ថ្ងៃ​នេះម​ក​ថ​ត​ការ ​ប៉ះ​កូ​ន​ក្រ​មុំ​ត្រូ​វ​ខ្មោ​ច​ចូ​​ល​»​ ។​
ចង់ជ្រាបច្បាស់ ទស្សនា​វីដេអូឃ្លិប ដូចខាងក្រោមនេះ៖
ប្រភព ៖ ដើមអម្ពិល
ចំណាប់អារម្មណ៍ខ្មែរឡូត៖
ជាការពិតណាស់ ទំនៀមទម្លាប់ក៏ដូចជាជំនឿតៗគ្នា របស់ប្រជាជនខ្មែរយើង មានច្រើនបែបច្រើនយ៉ាង ហើយក៏មានលក្ខណៈខុសៗគ្នាផងដែរ ទៅតាមតំបន់នីមួយៗ។ ជាងនេះទៀតនោះ ក៏នៅមានជំនឿ និងពិធីសែនព្រេនខ្លះ ដែលប្រិយមិត្តយើងមួយចំនួន នៅមិនទាន់បានដឹង និងធ្លាប់ស្គាល់នៅឡើយនោះទេ។
ក្រុមការងារខ្មែរឡូត បានចុះទៅផ្តិតយក សកម្មភាពទាក់ទងទៅនឹងការសែនព្រេន របស់អ្នកភូមិមួយ នៅខេត្តស្វាយរៀង ដែលពិធីនោះត្រូវបានគេហៅថា “ពិធីសែនឡើងរោង” ។
បើតាមការរៀបរាប់ របស់អ្នកភូមិនៅទីនោះ បានឲ្យដឹងថា ពិធីមួយនេះគឺ រៀបចំឡើងជាលក្ខណៈសាច់ញាតិ ក្រុមគ្រួសារ ដែលមានទ្រង់ទ្រាយធំ ក្នុងបំណងសុំសេចក្តីសុខសប្បាយ និងពរជ័យពីដូនតា ដែលបានចែកឋានទៅ។ ជាងនេះទៅទៀត នៅក្នុងពិធីនេះ ព្រលឹងដូនតានឹងចូលមកសណ្ឋិតនៅក្នុងខ្លួន កូនចៅណាម្នាក់ ដើម្បីចង្អុលប្រាប់ នូវអ្វីដែលជាចម្ងល់របស់កូនចៅ ក៏ដូចជាដើម្បីឲ្យពរជ័យផងដែរ។
បន្ថែមពីនេះទៀត អ៊ំប្រុស សុខុម ដែលជាចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ បានប្រាប់មកដល់ខ្មែរឡូត ថា “ពិធីនេះជា ទូទៅគេប្រារព្ធឡើង ក្នុង១ឆ្នាំម្តង ហើយវាគឺជាការរៀបចំទៅតាមជំនឿ របស់កូនចៅក្នុងក្រុមគ្រួសារ ដើម្បីអាចឲ្យពួកគាត់ ទទួលបានសេចក្តីសុខ រីកចម្រើន និងសំណាងល្អមកវិញ”។
លោកអ៊ំ បានបន្តទៀតថា “ពិធីនេះគឺមិនចាំបាច់ ត្រូវការសំណែនធំដុំអ្វីពេកនោះទេ គ្រាន់តែរៀបចំទៅតាម ការគួរទៅបានហើយ តែក្នុងនោះយើងក៏ត្រូវលេងភ្លេងថ្វាយ ដែលការលេងភ្លេងនេះ បើយើងលេងត្រូវ ហើយសែនត្រូវទៅ តាមរបៀបរបបនោះ ព្រលឹងដូនតា អាចនឹងអញ្ជើញមកសណ្ឋិត ក្នុងខ្លួនកូនចៅណាម្នាក់ ដើម្បីប្រាប់អំពីរឿងរ៉ាវមួយចំនួន និងព្រមទាំងឲ្យពរជ័យផងដែរ។ ក៏ប៉ុន្តែការចូលមកសណ្ឋិត ពីសំណាក់ព្រលឹងដូនតាបែបនេះ មិនមែន សុទ្ធតែអាចមកគ្រប់ពេលបាននោះទេ”។
Next PostNewer Post Previous PostOlder Post Home