(កោះកុង)៖ មានគ្រោះថ្នាក់មួយបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ
ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៤៨ ម្តំុផ្លូវបំបែកចូលទៅឃំុថ្មស
ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបង្កឡើងដោយ រថយន្តមួយគ្រឿង ពណ៌ខ្មៅម៉ាក
Ranger Rover ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A-6060
និងម៉ូតូមួយគ្រឿងម៉ាកស្មាសវី បណ្តាលឲ្យអ្នកបើកម៉ូតូ ដួលរងរបួសធ្ងន់។
ម្ចាស់រថយន្ត Ranger Rover ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា មានឈ្មោះ សីុវ
សារិន អាយុ៥៦ឆ្នាំរស់នៅភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ
និងជាម្ចាស់ផ្សារម៉ាត និងសណ្ឋាគារកោះតាគៀវ ។ ដោយកឡែក
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះ ហើយត្រូវបានសមត្ថកិច្ច
ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមសមត្ថកិច្ច
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
គឺបណ្តាលមកពីអ្នកបើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍មួយនេះ គេសង្កេតឃើញថា
រថយន្តបានបើុងធ្លាក់ចូលប្រឡាយទឹក តាមផ្លូវទៀតផង។
សមត្ថកិច្ច
បានបញ្ជាក់ដា មុនពេលកើតហេតុ រថយន្តធ្វើដំណើរទិសដៅចូលខេត្តកោះកុង
ដើម្បីបន្តចូលទៅកាន់ប្រទេសថៃ ហើយអ្នកជិះក្នុងរថយន្តទាំងអស់
មិនមានអ្នករងរបួសធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតទេ
បើទោះជាក្រោយបុកប៉ះរថយន្តបានធ្លាក់ចេញពីផ្លូវយ៉ាងណាក្តី
ចំណែកបុរសម្នាក់អ្នកបើកបរម៉ូតូសមត្ថកិច្ច ប្រាប់ថារងរបួសបាក់ជើងធ្ងន់ធ្ងរ៕
ប្រភព ៖
Fresh News
កំណត់ហេតុខ្មែរឡូត៖
គេអាចនៅចាំបានថា លោក
សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ
កម្លាំងនគរបាលរបស់លោក បានបញ្ជូនអ្នកបើករថយន្ត Camry Hybrid បុកម៉ូតូបណ្តាល ឲ្យផ្ទះឆេះចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ រហូតមានស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។
សូមបញ្ជាក់ថា
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែឧសភា
ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ
បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើង រវាងរថយន្តម៉ាក Camry Hybrid
ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ រ៉ូ ភេទប្រុស
អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ
ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល
ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង
ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ
ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។
លោក តេង ស៊ីណូ
បានបញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid
១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៍ខ្មៅ១គ្រឿង ហើយសាកសពរក្សាទុក
នៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ
មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត និងម៉ូតូជនរងគ្រោះ
ប្រគល់ឲ្យការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ យកទៅចាត់ការបន្ត។ លោកអធិការបានបន្ថែមថា
អ្នកបើកបររថយន្តស្រវឹងស្រា ទើបបើករថយន្តបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕
ម្ចាស់ផ្សារម៉ាត និងសណ្ឋាគារ កោះតាគៀវ បើករថយន្ត Ranger Rover ពាក់ស្លាកលេខ ព្រះសីហនុ 2A-6060 បុកអ្នកជិះម៉ូតូ របួសធ្ងន់
Unknown