ខេត្តកណ្ដាល ៖ យុវជនម្នាក់បានចាប់ខ្ទប់មាត់ក្មេងស្រីអាយុ
១១ឆ្នាំរហូតដល់សន្លប់ បន្ទាប់មកបានធ្វើ សកម្មភាពរំលោភសេពសន្ថវៈ
រហូតបានសម្រេច ព្រមទាំងគំរាមមិនឲ្យប្រាប់គេដោយឲ្យ
លុយ៥ពាន់រៀលដើម្បីបំបិតមាត់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែឧសភា
ឆ្នាំ២០១៦ នៅចំណុចចម្ការល្មុត ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា
ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា
ជនសង្ស័យ ដែលត្រូវបានបានឃាត់ខ្លួនឈ្មោះ ឡេង ជា ភេទប្រុស
អាយុ១៨ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល
មុខរបរកសិករ ។ ចំណែកក្មេងស្រីរងគ្រោះជា សិស្សសាលាទើបតែមានអាយុ
១១ឆ្នាំប៉ុណ្ណោះ ។
មន្ត្រីដដែលបានឱ្យដឹងបន្ថែមទៀតថា
នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ឧសភា ក្មេងស្រីរងគ្រោះបាន
ដើរចូលចម្ការល្មុត របស់ឈ្មោះ ម៉ាប់ ដើម្បីរកបេះផ្លែល្មុតហូប
ពេលនោះឈ្មោះ ឡេង ជា បានដើរមកពីទិសខាងកើតសំដៅ
ចូលមកចម្ការល្មុតខាងលើដែរ ពេលមកដល់ឈ្មោះ ឡេង ជា
បានស្ទុះមកចាប់ខ្ទប់មាត់និងច្រមុះនាងបណ្តាលឲ្យថប់ដង្ហើមរហូត
សន្លប់តែម្តង ។ លុះពេលក្មេងស្រីរងគ្រោះដឹងខ្លួន
ឡើងវិញឃើញខោខ្លីស្រាតចេញផុតពី
ខ្លួនទើបដឹងថាត្រូវជនសង្ស័យរំលោភ
ពេលជាមួយគ្នានោះជនសង្ស័យបានគំរាម
មិនអោយជនរងគ្រោះនិយាយប្រាប់អ្នកណាឡើយ
ព្រមទាំងឲ្យលុយ៥ពាន់រៀល ហើយក៏បានដើរត្រឡប់មក
ផ្ទះវិញរៀងៗខ្លួន ។
នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ក្រោយពេលសមត្ថកិច្ចនគរបាល
ប៉ុស្តិ៍ត្រើយស្លាទទួលបានព័ត៌មាន ពីម្តាយក្មេងស្រីរងគ្រោះ
កម្លាំប៉ុស្តិ៍រដ្ឋបាលក៏បានហៅជនសង្ស័យមកធ្វើការសាកសួរ
នៅប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡេង ជា
បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:
ក្មេងស្រីរងគ្រោះក្នុងចំការល្មុតរបស់ឈ្មោះ ម៉ាប់
រួចបានឲ្យលុយ៥ពាន់រៀលពិតប្រាកដមែន ៕
ប្រភព ៖
កោះសន្ដិភាព
ការកត់សម្គាល់ខ្មែរឡូត៖
ក៏ដូចជាកាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៦ មានតាអាយុ៦៦ឆ្នាំ ល្មោមតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចក្រមួចបាន នៅស្រុកខ្សាច់កណ្ដាល។
គួររំលឹកថា បុរសវ័យចំណាស់ល្មោមតណ្ហាម្នាក់
ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល
ក្រមួចបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងភូមិព្រែកបង្កង
ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា
ជនសង្ស័យឈ្មោះ ឌឿ សំអន ហៅ ឌៀប អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សមត្ថកិច្ចបានបន្ដថា
នៅពេលកើតហេតុជនរងគ្រោះ ឈ្មោះ យ.ស.ដ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស
កំពុងលេងបិតពួនជាមួយក្មេងៗដទៃ ពេលនោះជនល្មើសបានចាប់ទាញជនរងគ្រោះ
មកខាងក្រោយផ្ទះរបស់ខ្លួនកន្លែងទ្រុងមាន់ បានចាប់ស្រាតខោជនរងគ្រោះរំលោភ
រហូតបានសំរេច លុះក្រោយមកជនល្មើស រំលោភបាន២ដងទៀត នៅក្រោមផ្ទះឈ្មោះ ម៉ិច
យ៉ាន។
លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ម្តាយជនរងគ្រោះ
ឃើញកូនមានសភាព មិនសូវស្តីនិយាយចេះភាំងៗ បានសួរដេញដោលកូន
រហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ នៅថ្ងៃទី៦ ខែឧសភា
ឆ្នាំ២០១៦ម្សិលមិញនេះ ម្តាយជនរងគ្រោះឈ្មោះ ម៉ី ស្រីរត្ន័ អាយុ៣២ឆ្នាំ
មុខរបរកសិករ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាកូវ
ក្រោយពីកម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងក៏ធ្វើការចុះស្រាវជ្រាវ
ហៅជនសង្ស័យមកសួរនាំ
ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះពិតប្រាកដមែន។
ក្រោយពីធ្វើការសួរចម្លើយរួចមក ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕